ពិធីការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២០២៣ Post Date: 30 March , 2023


នាថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធ-សករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន អគ្គាធិការរង ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា ព្រះ-យសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តបាត់ដំបង លោក ភោគ ឫទ្ធា តំណាងប្រធានមន្ទីរអប់រំខេត្តបាត់ដំបង មួយអន្លើដោយសាស្រ្តាចារ្យ សមណនិស្សិត និស្សិតជាច្រើនរូបបានចូលរួម។

កម្មវិធីនេះប្រារព្ធឡើងនៅសាលប្រជុំប្រាក់ ឃុន នៃព.ស.ស.ប.ប ដែលមានការអានរបាយការណ៍ស្វាគមន៍ដោយព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ស្ដីពី ព.ស.ស.ប.ប។

ជាបន្តបន្ទាប់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន បានចូលរួមចំណេះសំណាលស្ដីពីការសិក្សា និង ផ្ដល់ជាអនុសាសន៍ទាក់ទងនឹង ច៤ គឺ   ចចាំ១ ចចេះ១ ចចងក្រង១ និង ចចែកចាយ១

ព្រះវត្តមានដ៏ពិសេសរបស់ព្រះមុនីកោសល បណ្ឌិត   យ៉ន សេងយៀត ព្រះអង្គបានណែនាំស្ដីពីការរបៀបនៃការការពារនិក្ខេបបទ និងបានក្រើនរំឭកដល់បេក្ខជនទាំងអស់ឱ្យត្រៀមខ្លួនធ្វើជាដីសម្រាប់ធ្វើភាជន៍ឬក្អម ដែលត្រូវនាយស្មូនឆ្នាំងលត់ដំគ្រប់បែបយ៉ាង ដើម្បីឱ្យបានក្លាយទៅជាភាជន៍ឬក្អមមួយដ៏ល្អ។

នៅទីបំផុតនៃការសំណេះសំណាល លោក ជា សឿន អនុប្រធាន ព.ស.ស.ប.ប បានឡើងធ្វើអំណានស្ដីពីលក្ខខណ្ឌនៃការការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ការការពារនិក្ខេបបទជំនាន់ទី១ នៃឆ្នាំ២៥៦៦/២០២៣នេះ មានបេក្ខជនចូលរួមការពារចំនួន ១៦រូប ដែលមានមហាវិទ្យាល័យ និង ឯកទេសដូចជាក្រោម៖

- មហាវិទ្យាល័យ៖ ទស្សនវិជ្ជា និង សាសនា

     ឯកទេស៖ ទស្សនវិជ្ជា ចំនួន ៧រូប បព្វជិត ៤អង្គ ប្រុស ២នាក់ ស្រី ១នាក់

-​ មហាវិទ្យាល័យ៖ វិទ្យាសាស្ត្រអប់រំ និង ព័ត៌មានវិទ្យា

     ឯកទេស៖ គ្រប់គ្រងអប់រំ ចំនួន ៧រូប បព្វជិត ៣អង្គ ប្រុស ១នាក់ ស្រី ៣នាក់

- មហាវិទ្យាល័យ៖ អក្សរសាស្ត្រ

      ឯកទេស៖ អក្សរសាស្ត្រខ្មែរ ចំនួន ២នាក់ (ស្រី)។

 

គណៈអធិបតី

...


បេក្ខសមណនិស្សិត-និស្សិត

...


...

...


...

...


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤