ការចុះអធិការកិច្ច Post Date: 26 August , 2022


ការចុះអធិការកិច្ចរបស់អគ្គារធិការសិក្សាជាតិ

នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដឹកនាំដោយព្រះយសបញ្ញា វី សុវិជ្ជា ព្រះប្រធានសាខា បានទទួលការនិមន្តចុះមកធ្វើអធិការកិច្ចពីអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដឹកនាំដោយ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធាននាយកដ្ឋានពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។​

ក្រៅពីបានជួបជាមួយគណៈគ្រប់គ្រង ព្រះសុមេធវង្សបណ្ឌិត ក៏បាននិមន្តទស្សនាបណ្ណាល័យ និងការិយាល័យនានានៃ ព.ស.ស.ប.ប. និងបាននិមន្តជួបសំណេះសំណាលជាមួយសមណនិស្សិត និស្សិត និង បានចែករំលែកនូវទស្សនាទានដ៏មានសារៈសំខាន់ខ្លះៗដល់សមណនិស្សិត និស្សិត ដូចជា៖

ត្រូវរៀន ស្រាវជ្រាវ និងអភិវឌ្ឍ ពិសេសត្រូវចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើនជានិរន្តរ៍។ មិនតែប៉ុណ្ណោះ ព្រះសុមេធវង្សបណ្ឌិត ក៏បានផ្ដល់គោលការណ៍នៃការសិក្សាដូចមានពាក្យកាត់ថា 4H «‍‍Hand, Head, Heart, Hope» ដែលន័យថា៖

  • Hand៖ សំដៅដល់ការអនុវត្តចំណេះជំនាញដែលបានរៀនមកហើយដោយល្អ
  • Head៖ ធ្វើអ្វីៗគ្រប់យ៉ាងត្រូវប្រើខួរក្បាលក្នុងការគិតពិចារណា កុំយកកំហឹងដោះស្រាយបញ្ហា
  • Heart៖ ការសិក្សាក្ដី ធ្វើការក្ដីត្រូវយកបេះដូងទៅតាមទើបការសិក្សាឬការងារនោះៗទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត
  • Hope៖ ត្រូវមានសង្ឃឹមជានិច្ច ធ្វើជាមនុស្សមិនអាចអស់សង្ឃឹមឡើយ ព្រោះការអស់សង្ឃឹមប្រៀបបាននឹងការស្លាប់ទាំងរស់។

បន្ទាប់ពីការចំណេះសំណាល និងផ្ដល់អនុសាសន៍ដ៏មានខ្លឹមសារមួយចំនួនដល់សមណនិស្សិត និស្សិតហើយ ព្រះសុមេធវង្សបណ្ឌិត ក៏បាននិមន្តពិនិត្យមើលអគារសិក្សាថ្មីរបស់ ព.ស.ស.ប.ប. ដែលកំពុងដំណើរការសាងសង់។

គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង សូមគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសុមេធវង្សបណ្ឌិត និង សហការី ដែលបានឆ្លៀងពេលដ៏មមាញឹកនិមន្តចុះមកធ្វើអធិការកិច្ចនៅពេលនេះ។

 

ការចុះអធិការកិច្ច

ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ចួបប្រជុំជាមួយថ្នាក់ដឹងនាំ ព.ស.ស.ប.ប.


ការចុះអធិការកិច្ច

ការនិមន្តទស្សនាតាមការិយាល័យ និង បណ្ណាល័យ ព.ស.ស.ប.ប.


ការចុះអធិការកិច្ច

ការនិមន្តទស្សនាអគារសិក្សាថ្មីដែលកំពុងដំណើរការសាងសង់


ការចុះអធិការកិច្ច

ការចំណេះសំណាលនិងផ្ដល់ទស្សនាទានដល់សមណនិស្សិត និស្សិត ព.ស.ស.ប.ប.របស់ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន


ការចុះអធិការកិច្ច

ការថតរូបអនុស្សាវរីយ៍របស់ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន រួមជាមួយថ្នាក់ដឹកនាំ និងសមណនិស្សិត និស្សិត ព.ស.ស.ប.ប.


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤