សេចក្តីផ្តើម Post Date: 09 May , 2023


      សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលត្រូវបានបង្កើតឡើងតាម ប្រកាសលេខៈ ១៧៥ អយក.ប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅទីរួមខេត្តបាត់ដំបង មានអក្សរ កាត់ថា ព.ស.ស.ប.ប។ ពុទ្ធិកសាខាសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានទីតាំងស្ថិតនៅក្នុងវត្តដំរីស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដំណើរការបណ្តុះបណ្តាលធនធានសមណនិស្សិត និស្សិត កម្រិតឧត្តមសិក្សា តាមកម្មវិធីបណ្តុះបណ្តាលរបស់ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ (ភ្នំពេញ) និង ស្របតាមកម្មវិធីដែលចង្អុលបង្ហាញដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ក្រសួងធម្មការ និង សាសនា ។

         សិក្សានុសិស្សដែលមានបំណងចង់ចូលសិក្សាថ្នាក់ បរិញ្ញាបត្រនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងត្រូវមានលក្ខខណ្ឌមួយចំនួនដូចតទៅ:

១. លក្ខខណ្ឌចូលរៀន

បេក្ខជនដែលមានសិទ្ធិសិក្សាវគ្គបរិញ្ញាបត្រត្រូវមានគុណវុឌ្ឍិដូចខាងក្រោម:

-មានសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឫ សញ្ញាបត្រដែលមានតម្លៃស្មើ

-មានសញ្ញាបត្ររងពីសាកលវិទ្យាល័យ ឫ ពីគ្រឹះស្ថានឧត្តមសិក្សាណាមួយ

-ប្រឡងជាប់ក្នុងការប្រឡងប្រជែង (Pass in a competitive entrance examination)

២. ពេលសិក្សា

-ឆ មាសទី១: ខែឧសភា ដល់ខែកញ្ញា

-ឆ មាសទី២: ខែតុលា ដល់ខែកុម្ភៈ

ការឈប់សម្រាក: ខែមីនា និងខែមេសា និង២សប្តាហ៍ឈប់សម្រាកចាប់ពីខាងចុងនៃចូលវស្សា ក្នុងកំឡុងឆ្នាំសិក្សានីមួយៗ។

៣. ភាសាយាន

ភាសាខ្មែរ គឺជាយាន ដោយមានភាសាបរទេសជាភាសាជំនួយ។

៤. ការបំពេញបែបបទចូលរៀន

-ការទទួលពាក្យសុំចូលរៀននឹងប្រព្រឹត្តទៅតាមការប្រកាសជូនដំណឹងជាសាធារណៈរបស់ ព.ស.ស.ប.ប តាមប្រព័ន្ធផ្សព្វផ្សាយនានា។

-ទម្រង់ពាក្យសុំចូលរៀនទាំងអស់នឹងត្រូវកំណត់ដោយ ព.ស.ស.ប.ប។

-បេក្ខជនត្រូវដាក់ពាក្យសុំចូលរៀន ដោយភ្ជាប់មកជាមួយនូវសញ្ញាបត្រ ដែល បានថតចម្លងត្រឹមត្រូវ ព្រមទាំងឯកសារពាក់ព័ន្ធដទៃទៀត។ សាលាមានសិទ្ធិគ្រប់គ្រាន់ការស្នើសុំឯកសារពាក់ព័ន្ធ ផ្សេងទៀតក្នុងករណីចាំបាច់។

-ពាក្យសុំចូលរៀនដែលបានបំពេញត្រឹមត្រូវគប្បីយកមកប្រគល់ជូនគណៈគ្រប់គ្រងនៃព.ស.ស.ប.បតាមពេលវេលាដូចបានកំណត់នៅក្នុងសេចក្តីប្រកាសជូនដំណឹង។

-ពាក្យសុំចូលរៀននីមួយៗនឹងត្រូវពិនិត្យវាយតម្លៃ និងសម្រេចដោយគណៈគ្រប់គ្រងនៃ ព.ស.ស.ប.ប។ ក្នុងករណីចាំបាច់គណៈគ្រប់គ្រងអាចតម្រូវឲ្យបេក្ខជន មកបង្ហាញខ្លួន ឫធ្វើការប្រឡងផ្ទាល់មាត់មុននឹងអនុញ្ញាតឲ្យចូលរៀន។

៥. ការចុះឈ្មោះចូលរៀន

-បេក្ខជនដែលត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះចូលរៀនត្រូវអនុវត្ត តាមបទបញ្ញត្តិ និងលក្ខខណ្ឌនានារបស់ ព.ស.ស.ប.ប។

-បេក្ខជនដែលមិនបានផ្តល់នូវឯកសារគ្រប់គ្រាន់ នៅពេលចុះឈ្មោះដំបូងនឹងត្រូវបានចុះឈ្មោះ ជាសមណនិស្សិត-និស្សិតបណ្តោះអាសន្ន ហើយនៅពេលផ្តល់ឯកសារគ្រប់គ្រាន់បេក្ខជននឹងក្លាយទៅជាសមណនិស្សិត-និស្សិតពេញសិទ្ធិ។

-បេក្ខជនដែលបានដាក់ពាក្យសុំចូលរៀនរួចហើយ ត្រូវឆ្លងកាត់ការប្រឡងវាយតម្លៃដើម្បីទទួលសិទ្ធិចូលរៀន។

-សមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែមិនអាចបន្ត ការសិក្សាបានអាចស្មើសុំព្យួរការសិក្សាជាលាយលក្ខ័ណ៍អក្សរ មកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុងរយៈពេលកំណត់។

-ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតដែលបានចុះឈ្មោះចូលរៀនហើយ ប៉ុន្តែ មិនអាចបន្ត ការសិក្សាបានអាចស្នើសុំព្យួរការសិក្សាជាលាយលក្ខណ៍អក្សរមកកាន់គណៈគ្រប់គ្រងហើយអាចដាក់ពាក្យ សុំចូលរៀនសារជាថ្មីក្នុរយៈពេលកំណត់។

-ពុទ្ធិកសាកលវិទ្យាល័យនឹងលុបឈ្មោះសមណនិស្សិត-និស្សិតចេញពីបញ្ជី ក្នុងករណីសមណនិស្សិត-និស្សិតមិនអាចបុះពេញតាមលក្ខខណ្ឌនៃការសិក្សា។

-ការព្យួរការសិក្សានឹងមិនអនុញ្ញាតិលើសពីមួយឆ្នាំឡើយ។

៦. ការប្រឡង

-សមណនិស្សិត-និស្សិតដែលបានសិក្សាមុខវិជ្ជានីមួយៗរួចហើយ ត្រូវប្រឡងបញ្ចប់មុខវិជ្ជាទាំងនោះជាចាំបាច់។

-សមណនិស្សិត-និស្សិតដែលមានសិទ្ធិប្រឡងបញ្ចប់មុខវិជ្ជានីមួយៗ ទាល់តែបំពេញលក្ខខណ្ឌនៃការសិក្សាគ្រប់គ្រាន់។

-សមណនិស្សិត-និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចស្នើសុំ លិខិតបញ្ជាក់ការសិក្សា ឫសញ្ញាបត្របណ្តោះអាសន្នពី ព.ស.ស.ប.ប បាន។

-ពិធីប្រគល់សញ្ញាបត្រនឹងត្រូវរៀបចំនៅថ្ងៃ និងពេលវេលាសមស្របណាមួយកំណត់ដោយ ព.ស.ស.ប.ប ។

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៨ គ.ស.២០២៤