SBUBB

ឯកទេស៖ ទស្សនវិជ្ជាពុទ្ធសាសនា

១.សេចក្ដីផ្ដើម

ទស្សនវិជ្ជា ជួយនិស្សិតឱ្យរៀនពី របៀបគិត មិនមែនបង្រៀនថាតើអ្វីទៅជាការគិតនោះទេ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា អភិវឌ្ឍជំនាញការគិតបែបរិះគន់ ពេញចិត្តចំពោះចម្រុះភាពនៃវប្បធម៌ ក្លាយ ជាអ្នក អានដោយប្រុងប្រយ័ត្ន និងសរសេរបានច្បាស់លាស់និងត្រឹមត្រូវ។ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា គឺជាមុខវិជ្ជាមនោគតិ សម្រាប់សិស្សដែលចូលចិត្ត ចង់ដឹង និងចង់ឃើញពិភពលោកឱ្យកាន់តែច្បាស់។

ចំណុចសំខាន់នៃពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាគឺឆ្លើយនូវសំណួរខ្លីៗដូចជា៖ តើមនុស្សមានន័យដូចម្តេច? តើពិភពលោកនេះត្រូវបានមនុស្សឱ្យនិយមន័យដូចម្តេច? តើទំនាក់ទំនងបុគ្គលនឹងសង្គមគឺជាអ្វី?  សំណួរទាំងនេះមានភាពស្មុគស្មាញណាស់ ជាពិសេសនៅពេលដែលគេនិយាយពី ឋានៈ ពូជសាសន៍ ជាតិសាសន៍ និងយេនឌ័រ ប៉ុន្តែទាំងអស់នេះត្រូវបានដោះស្រាយដោយពុទ្ធិកមហាវិទ្យាល័យ   ទស្សនវិជ្ជា។

២.បេសកកម្ម

  • បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិទ្យា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា។
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ។
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា។
  • បណ្តុះបណ្តាលសមណនិស្សិតនិស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបន្នសង្គម។
  • អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ  អាស៊ាន   ក៏ដូចជាបណ្តាប្រទេសលើសកលលោក។
  • រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

៣.គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត -និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម។
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណ និស្សិត -និស្សិត ស្របទៅនឹងតម្រូវការ      ទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព។
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព។
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា និងសារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម។
  • លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណីនិងសាសនាជាតិឱ្យបានថ្កុំថ្កើង និងគង់វង្ស។
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆមាសទី១
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា

GI.F.Phi.FPhi

៤៥៣
២ប្រវត្តិពុទ្ធសាសនា

GI.F.Phi.HBu

៤៥៣
៣ចិត្តវិទ្យា

GI.F.Phi.Psy

៤៥៣
៤ភាសាអង់គ្លេស១

GI.F.Phi.Eng

៤៥៣
៥គណិតវិទ្យា

GI.F.Phi.Math

៤៥៣
៦សិក្ខាសាលា ១៥១
សរុប ២៤០១៦
 ឆមាសទី២
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១ការសិក្សាបរិស្ថាន

GI.F.Phi.Env

៤៥៣
២រដ្ឋបាលសាធារណៈ

GI.F.Phi.PAd

៤៥៣
៣ភាសាអង់គ្លេស២

GI.F.Phi.Eng

៤៥៣
៤ទស្សនវិជ្ជាលោកខាងកើត

GI.F.Phi.PE

៤៥៣
៥ប្រវត្តិស្ថាប័នខ្មែរ

GI.F.Phi.EdA

៤៥៣
៦សិក្ខាសាលា ១៥១
សរុប ២៤០១៦

សម្គាល់ៈ សម្រាប់ឯកទេសទស្សនវិជ្ជាពុទ្ធសាសនា មុខវិជ្ជាតម្រង់ទិសមាន៖

  • មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា
  • ទស្សនវិជ្ជាលោកខាងកើត
ឆ្នាំទី២ ឆមាសទី១
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១សេចក្តីផ្តើមព្រះអភិធម្ម

GI.Phi.IAb

៦២៤
២ពុទ្ធសាសនាពិធីក្នុងកម្ពុជរដ្ឋ

GI.Phi.RRC

៦២៤
៣ប្រវត្តិទស្សនវិជ្ជាពិភពលោក

GI.Phi.HWPh

៦២៤
៤ពុទ្ធវិន័យ ១

GI.Phi.MCD

៣២២
៥ទស្សនវិជ្ជាខ្មែរ

GI.Phi.KPh

៣២២
៦ទស្សនវិជ្ជាច្បាប់

GI.Phi.PhL

៣២២
៧សិក្ខាសាលា ១៥១
សរុប ២៩៧១៩
ឆ្នាំទី២ ឆមាសទី២
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១ចិត្តសង្គហវិភាគ ១

GI.Phi.AC

៦២៤
២ពុទ្ធសាសនាខ្មែរថេរវាទ

GI.Phi.KTBu

៦២៤
៣ទស្សនវិជ្ជាវិទ្យាសាស្ត្រ

GI.Phi.SPh

៦២៤
៤ពុទ្ធវិន័យ ២

GI.Phi.MCD

៣២២
៥ទស្សនវិជ្ជាឥណ្ឌាGI.Phi.IPh៣២២
៦នីតិរដ្ឋបាលសាធារណៈ

GI.Phi.PAL

៣២២
៧សិក្ខាសាលា ១៥១
សរុប ២៩៧១៩
ឆ្នាំទី៣ ឆមាសទី១
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១ចិត្តសង្គហវិភាគ ២

GI.Phi.AC

៦២៤
២ទស្សនវិជ្ជាពុទ្ធសាសនាស្តីពីសង្គម

GI.Phi.BuSPh

៦២៤
៣ទស្សនវិជ្ជាសីលធម៌និងនយោបាយ

GI.Phi.MPPh

៦២៤
៤សង្ឃកម្ម

GI.Phi.SAc

៣២២
៥នីតិរដ្ឋធម្មនុញ្ញ

GI.Phi.CL

៣២២
៦ទស្សនវិជ្ជាចិន-ជប៉ុន

GI.Phi.CJPh

៣២២
៧សិក្ខាសាលា ១៥១
សរុប ២៩៧១៩
ឆ្នាំទី៣ ឆមាសទី២
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១ចេតសិកសង្គហបរិច្ឆេទ

GI.Phi.AMS

៦២៤
២ទស្សនវិជ្ជាសាសនា

GI.Phi.RPh

៦២៤
៣ទស្សនវិជ្ជាសង្គម

GI.Phi.SPh

៦២៤
៤ចិត្តវិទ្យា

GI.Phi.Psy

៣២២
៥ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី

GI.Phi.CiPL

៣២២
៦ពុទ្ធសាសនាមហាយាន

GI.Phi.MaBu

៣២២
៧សិក្ខាសាលា ១៥១
សរុប ២៩៧១៩

 

ឆ្នាំទី៤ ឆមាសទី១
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១រូបសង្គហបរិច្ឆេទ

GI.Phi.AM

៦២៤
២ទស្សនវិជ្ជាធម្មនិយាមGI.Phi.DhPh៣២២
៣ទស្សនវិជ្ជាចិត្តសាស្រ្តនិងអប់រំ

GI.Phi.PsyEPh

៦២៤
៤ទស្សនវិជ្ជាពុទ្ធសាសនាមហាយាន

GI.Phi.MaPh

៦២៤
៥ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ

GI.Phi.CrPL

៣២២
៦វិធីសាស្រ្តស្រាវជ្រាវ

GI.Phi.ReMTW

៣២២
៧សិក្ខាសាលា ១៥១
សរុប ២៩៧១៩
ឆ្នាំទី៤ ឆមាសទី២
ល.រមុខវិជ្ជាកូដចំនួនម៉ោងក្រេឌីត
១ពុទ្ធសាសនាឆ្លើយតបអំពើហិង្សាលើកុមារ

GI.Phi.BuRCV

៣២២
២និព្វានសង្គហបរិច្ឆេទ

GI.Phi.ANi

៣២២
៣ចរិយាបិដក

GI.Phi.MoC

៣២២
៤សារណា ១៨៦១២
សរុប ២៨២១៨

បញ្ជាក់៖ ចំនួនម៉ោងសិក្សានេះ មិនគិតបញ្ចូលម៉ោងប្រឡងប្រចាំខែ ត្រីមាស ឆមាសឡើយ។ ចំពោះមុខវិជ្ជា ៦២ ម៉ោង ជាមុខវិជ្ជាចម្បង ឯមុខវិជ្ជា ៣២ ម៉ោង ជាមុខវិជ្ជាអម។ កម្មវិធីសិក្សានេះ អាចធ្វើបច្ចុប្បន្នភាពក្នុងករណីចាំបាច់។

ហែម វណ្ណដា 2024-05-14