SBUBB

ឯកទេស៖ សង្គមវិទ្យា


សេចក្ដីផ្ដើម

ប្រហែលជាមានមនុស្សជាច្រើននាក់ណាស់ ដែលចាប់អារម្មណ៍លើមុខជំនាញមួយនេះ ជាពិសេសអ្នកដែលចូលចិត្តតាមដាន ចាប់អារម្មណ៍ និង វិភាគបញ្ហាសង្គមដែលយើងគ្រប់គ្នាកំពុងរស់នៅ។ តាមពិតទៅ សង្គម និង ជីវិតមនុស្ស គឺជារឿងដ៏ស្មុគស្មាញ ពិបាកនឹងយល់ ពិបាកនឹងដោះស្រាយ។ ហេតុនេះហើយ បានជាមុខជំនាញសង្គមវិទ្យាត្រូវបានបង្កើតឡើង ហើយការសិក្សាស្វែងយល់ពីជំនាញមួយនេះ ក៏មានលក្ខណៈស្មុគស្មាញទៅតាមនោះដែរ។


 ១.អ្វីទៅជាជំនាញសង្គមវិទ្យា?

សង្គមវិទ្យា គឺជាការសិក្សាអំពីសង្គមមនុស្ស ដែលរួមមានប្រភពដើម មុខងារ និង បញ្ហារបស់មនុស្ស។ វាផ្តោតសំខាន់ទៅលើទំនាក់ទំនងរវាងមនុស្ស ក្រុមមនុស្ស វណ្ណៈ អង្គភាព និង វប្បធម៌។ នៅកម្រិតផ្ទាល់ខ្លួន សង្គមវិទ្យាផ្ដោតទៅលើ មូលហេតុនិងផលវិបាកនៃរឿងរ៉ាវ ដូចជាស្នេហារ៉ូមែនទិក ជាតិសាសន៍និងយេនឌ័រ ជម្លោះគ្រួសារ ឥរិយាបថ ការវិវឌ្ឈន៍របស់មនុស្ស និង ជំនឿសាសនា។ នៅកម្រិតសង្គម សង្គមវិទ្យាពិនិត្យ និង បកស្រាយ រឿងដូចជាឧក្រិដ្ឋកម្មនិងច្បាប់ ភាពក្រីក្រនិងទ្រព្យសម្បត្តិ ការរើសអើងនិងការប្រកាន់ពូជសាសន៍ សាលារៀននិងការអប់រំ ក្រុមហ៊ុនអាជីវកម្ម សហគមន៍ និង បដិវត្តសង្គម។ ចំពោះកម្រិតសកល សង្គមវិទ្យាសិក្សាពីបាតុភូត ដូចជាកំណើនប្រជាជននិងការធ្វើចំណាកស្រុក សង្គ្រាមនិងសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការសិក្សាអំពីប្រធានបទចម្រុះ គឺជាគោលបំណងនៃសង្គមវិទ្យា ដើម្បីស្វែងយល់អំពីឥទ្ធិពលរបស់សកម្មភាព និង គំនិតរបស់មនុស្ស ទៅលើការកែប្រែសង្គម និង ឥទ្ធិពលរបស់សង្គមទៅលើការគិត និង ការបញ្ចេញសកម្មភាពរបស់មនុស្ស។

២.តើជំនាញសង្គមវិទ្យាសិក្សាពីអ្វីខ្លះ?

 សង្គមវិទ្យារុករក និង វិភាគបញ្ហា ដែលសំខាន់ចំពោះជីវិតផ្ទាល់ខ្លួនរបស់យើង សហគមន៍របស់យើង ជាតិរបស់យើង និង ពិភពលោក។ កម្មវិធីសិក្សាក្នុងសង្គមវិទ្យា ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញនូវបែបផែនសង្គមដែលមនុស្សរស់នៅ និង ឥទ្ធិពលនៃទម្រង់សង្គមខុសៗគ្នាទៅលើការរស់នៅរបស់មនុស្ស។សិស្សដែលបានទទួលការបណ្ដុះបណ្ដាលផ្នែកសង្គមវិទ្យា ចេះវិភាគពីជីវភាពសង្គមរបស់មនុស្ស និង វិធីសួរសំណួរស្រាវជ្រាវសំខាន់ៗពីរឿងរ៉ាវក្នុងសង្គម។ ពួកគេដឹងពីរបៀបរៀបចំគម្រោងស្រាវជ្រាវសង្គមមួយ ដោយប្រមូល និង វិភាគយ៉ាងប្រុងប្រយ័ត្នលើទិន្នន័យជាក់ស្តែង ហើយបង្ហាញលទ្ធផលពីការស្រាវជ្រាវរបស់ពួកគេ។ សិស្សដែលទទួលបានការបណ្តុះបណ្តាលផ្នែកសង្គមវិទ្យា ក៏ដឹងពីរបៀបជួយអ្នកដទៃ ឱ្យយល់ដឹងអំពីរបៀបដែលសង្គមកំពុងដំណើរការ និង របៀបដែលអាចផ្លាស់ប្តូរសង្គមអោយកាន់តែប្រសើរឡើង។ ជាទូទៅពួកគេបានរៀនពីរបៀបគិត ការវាយតម្លៃ និង ការប្រាស្រ័យទាក់ទងប្រកបដោយការច្នៃប្រឌិតនិងប្រសិទ្ធភាព។ ទាំងនេះគឺជាសមត្ថភាពដែលដើរតួយ៉ាងសំខាន់ ក្នុងការចាប់អាជីពក្នុងវិស័យផ្សេងៗជាច្រើន។

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខចំនាញនេះ៖ អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ។
  • ការសិក្សាដើម្បទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ៖ មានរយៈពេល៤ឆ្នាំ ស្មើនឹង ១២០ក្រេឌីត ។
  • ចំណេះដឹងដែលនិស្សិតទទួលបានក្រោយបញ្ចប់ការសិក្សាររយៈពេល៤ឆ្នាំ៖
    • យល់ដឹងពីទ្រឹស្តីវិទ្យាសាស្ត្រសង្គម និងវិធីសាស្ត្រស្រាវជ្រាវ
    • យល់ដឹងពីការពិព័ណនា វិភាគ ពន្យល់ និងព្យាករណ៍បាតុភូតសង្គម
    • យល់ដឹងពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការអភិវឌ្ឍគម្រោង ។
  • អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
    • តាមក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល
    • ជាសាស្ត្រាចារ្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា
    • ធ្វើការនៅក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យសុខាភិបាល ។
  • មុខវិជ្ជាតម្រង់ទិសរួមមាន៖
    • មូលដ្ឋានគ្រឹះនៃសង្គមវិទ្យា
    • ប្រវត្តិនៃសង្គមវិទ្យា

មុខវិជ្ជាតាមឆ្នាំនីមួយៗរួមមាន៖

ឆ្នាំសិក្សាមូលដ្ឋាន (ឆមាស១)
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១មូលដ្ឋានគ្រឹះនៃសង្គមវិជ្ជា

GI.F.Socio.FS

៤៥៣
២ប្រវត្តិពុទ្ធសាសនា

GI.F.Socio.HBu

៤៥៣
៣ចិត្តវិទ្យា

GI.F.Law.Psy

៤៥៣
៤អង់គ្លេស ១

GI.F.Law.Eng

៤៥៣
៥គណិតវិទ្យា

GI.F.Law.Math

៤៥៣
៦សិក្ខាសាលា

 

១៥១
សរុប២៤០១៦
ឆ្នាំសិក្សាមូលដ្ឋាន (ឆមាស២)
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ការសិក្សាបរិស្ថាន

GI.F.Law.Env

៤៥៣
២រដ្ឋបាលសាធារណៈ

GI.F.Law.PAd

៤៥៣
៣អង់គ្លេស ២

GI.F.Law.Eng

៤៥៣
៤ប្រវត្តិសង្គមវិទ្យា

GI.F.Socio.HS

៤៥៣
៥ប្រវត្តិសាស្រ្តខ្មែរ

GI.F.Law.KH

៤៥៣
៦សិក្ខាសាលា ១៥១
 សរុប២៤០១៦
ឆ្នាំទី២ ឆមាសទី១ 
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ទស្សនវិជ្ជាពុទ្ធសាសនាថេរវាទ

GI.Socio.PhTBu

៦២៤
២នីតិរដ្ឋប្បវេណី

GI.Socio.CiL

៣២២
៣អរិយធម៌រ​បស់សង្គមវិជ្ជា

GI.Socio.CivS

៦២៤
៤សេចក្តីផ្តើមនៃសេដ្ឋកិច្ច

GI.Socio.IEc

៣២២
៥ទស្សនវិជ្ជាសង្គម

GI.Socio.SPh

៦២៤
៦ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ

GI.Socio.ADR

៣២២
៧សិក្ខាសាលា

 

១៥១
សរុប២៩៧១៩
ឆ្នាំទី២ ឆមាសទី២ 
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១សង្គមវិជ្ជាជនបទ

GI.Socio.RuS

៦២៤
២រដ្ឋបាលសង្ឃកម្ពុជា

GI.Socio.MAC

៣២២
៣សេដ្ឋកិច្ចសង្គម

GI.Socio.SEc

៦២៤
៤នីតិរដ្ឋបាលទូទៅ

GI.Socio.GAL

៣២២
៥នីតិព្រហ្មទណ្ឌ

GI.Socio.CrL

៣២២
៦ទស្សនវិជ្ជាពុទ្ធសាសនាមហាយាន

GI.Socio.MaBuPh

៦២៤
៧សិក្ខាសាលា

 

១៥១
សរុប១៩៧១៩
ឆ្នាំទី៣ ឆមាសទី១ 
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ទស្សនវិជ្ជាពុទ្ធសាសនាស្ថីពីសង្គម

GI.Socio.BuSPh

៦២៤
២សង្គមវិជ្ជាអប់រំ

GI.Socio.EdS

៦២៤
៣សង្គមវិជ្ជាទីក្រុង

GI.Socio.UrS

៣២២
៤នីតិរដ្ឋប្បវេណី

GI.Socio.CiL

៣២២
៥អភិវឌ្ឍសហគមន៍

GI.Socio.CD

៣២២
៦សង្គមវិជ្ជាគ្រួសារ

GI.Socio.FaS

៦២៤
៧សិក្ខាសាលា

 

១៥១
សរុប ២៩៧១៩
ឆ្នាំទី៣ ឆមាសទី២ 
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១នីតិរដ្ឋធម្មនុញ្ញ

GI.Socio.CL

៦២៤
២នីតិព្រហ្មទណ្ឌ

GI.Socio.CrL

៣២២
៣សិក្សាសង្គម

GI.Socio.SoS

៣២២
៤ចរិយាវិទ្យាពុទ្ធសាសនា

GI.Socio.BuE

៣២២
៥ចិត្តវិទ្យាពុទ្ធសាសនា

GI.Socio.BuPs

៦២៤
៦ទស្សនវិជ្ជាខ្មែរ

GI.Socio.KPh

៦២៤
៧សិក្ខាសាលា

 

១៥១
សរុប ២៩៧១៩
ឆ្នាំទី៤ ឆមាសទី១ 
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ស្ថិតិនិងផែនការ

GI.Socio.StPl

៦២៤
២សង្គមវិទ្យាបរិស្ថាន

GI.Socio.SEnv

៦២៤
៣អរិយធម៌សាកលលោក

GI.Socio.WCi

៦២៤
៤វិធីសាស្ត្រស្រាវជ្រាវ

GI.Socio.RMTW

៦២៤
៥សង្គមវិជ្ជាអប់រំខ្មែរ

GI.Socio.KEdS

៦២៤
៦សិក្ខាសាលា

 

១៥១
សរុប ៣២៥២១
    
ឆ្នាំទី៤ ឆមាសទី២ 
ល.រមុខវិជ្ជាលេខកូដម៉ោងក្រេឌីត
១ពុទ្ធសាសនាឆ្លើយតបអំពើហិង្សាលើកុមារ

GI.Socio.BuRCV

៣២២
២ឥរិយាបថពុទ្ធសាសនាចំពោះសង្គម

 Society, GI.Socio.BAS 

៣២២
៣ការអភិវឌ្ឍមនុស្ស

 GI.Socio.HD 

៣២២
៤សារណា

    

១៨៦១២
សរុប ២៨២១៨

ហែម វណ្ណដា 2024-07-18