ឯកទេស៖ នីតិសាស្ត្រ Post Date: 08 May , 2023


ឯកទេស៖ នីតិសាស្រ្ត

ជំនាញនីតិសាស្រ្ត ឬ ជំនាញច្បាប់ ជាជំនាញដែលសិក្សាពីសំណុំវិធានគតិយុត្តិទាំងឡាយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមឬដើម្បីរៀបចំសង្គមឱ្យមានស្ថិរភាព និងរបៀបរៀបរយល្អ ឬក៏អាចនិយាយបានថាជាលិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានចេញដោយស្ថាប័ន នីតិបញ្ញត្តិ និងការដាក់ទណ្ឌកម្មលើបុគ្គលមានកំហុសជាដើម ។

ម្យ៉ាងទៀតជំនាញនីតិសាស្រ្តជាជំនាញមួយដែលអាចផ្តល់ឱ្យអ្នកនូវ ភាពជាអ្នកដឹកនាំ នឹងបង្ហាញពីគន្លងផ្លូវដែលត្រូវដើរ។ អត្ថប្រយោជន៍នៃការសិក្សានូវមុខជំនាញនេះ និស្សិតនឹងទទួលបាននូវអារម្មណ៍ ពោរពេញទៅដោយការជឿទុកចិត្តលើខ្លួនឯង ពីព្រោះពួកគេបានយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិសំខាន់ៗ ជាច្រើនដែលមានទំនាក់ទំនងទៅនឹងអ្នកដែលធ្វើការខាងផ្នែកច្បាប់ និង នយោបាយដែលមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការពង្រីកចំណេះដឹងទាក់ទងនឹងសង្គម និង បញ្ហាដែលកើតឡើងក្នុងពិភពលោកសព្វថ្ងៃផងដែរ ។

  • ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះមាន ប្រវត្តិវិទ្យា និង សីលធម៌-ពលរដ្ឋ។
  • ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រលើមុខជំនាញនេះ មានរយៈពេល ៤ ឆ្នាំ ស្មើនឹង ១២៩ ក្រេឌីត។
  • ចំណេះដឹងដែលសមណនិស្សិត-និស្សិតទទួលបានក្រោយបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំមាន៖
    • យល់ដឹងពីមូលដ្ឋានគ្រឹះនៃនីតិនៃការបកស្រាយនិងអនុវត្តច្បាប់
    • មូលដ្ឋានគ្រឹះក្នុងការពិចារណាដោះស្រាយបញ្ហាសង្គមទៅតាមច្បាប់។
  • អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចហៅទៅបម្រើការងារ៖
    • ជាចៅក្រម មេធាវី (ដោយត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលចៅក្រមនិងមេធាវីបន្ថែមទៀត)
    • ជាមន្ត្រី ឬ បុគ្គលិកតាមបណ្តាក្រសួង ក្រុមហ៊ុនធនាគារ អង្គការក្រៅរដ្ឋាភិបាល (ជាតិ និង អន្តរជាតិ)
  • សម្គាល់៖ សម្រាប់ឯកទេសនីតិសាស្រ្ត ឯកទេសតម្រង់ទិសមាន៖
    • សេចក្តីផ្តើមនីតិ
    • ប្រវត្តិស្ថាប័នខ្មែរ។

បេសកកម្ម

  • បង្កើនផលិតភាពធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ប្រកបដោយចំណេះដឹង និងសមត្ថភាពពេញលេញ តាមរយៈការសិក្សាមូលដ្ឋានគ្រឹះទស្សនវិជ្ជា សាសនវិជ្ជា សង្គមវិជ្ជា នីតិសាស្រ្ត ធម្មសាស្រ្ត និងពុទ្ធសាសនា
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ក្នុងភាពជាអ្នកដឹកនាំ អ្នកកសាងសន្តិភាព និងអហិង្សាធម៌ ផ្អែកលើពុទ្ធវចនៈ និងគោលការណ៍គ្រឹះសុខដុមរម្យនីយកម្មសង្គម ក្នុងវិសាលភាពជាតិ តំបន់ និងអន្តរជាតិ
  • ផ្តល់ឱ្យសមណនិស្សិត-និស្សិតនូវសេរីភាពសិក្សា និងសេវាសិក្សាពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក្នុងចំណេះដឹងទស្សនវិជ្ជាពុទ្ធសាសនា នីតិសាស្រ្ត សង្គមសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាពសិក្សា
  • បណ្តុះបណ្តាលសមណនិស្សិត-និស្សិត ប្រកបដោយក្រមសីលធម៌ និងអភិសមាចារខ្ពស់ ឆ្លើយតបទៅនឹងជំនាញ វិជ្ជាជីវៈការងារ និងបរិយាបណ្ណសង្គម
  • អភិរក្ស និងផ្សព្វផ្សាយនូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌ និងទស្សនវិជ្ជាខ្មែរ ក្នុងចំណោម សមាជិកប្រជាជាតិ  អាស៊ាន   ក៏ដូចជាបណ្តាប្រទេសលើសកលលោក
  • រួមចំណែកលើកស្ទួយជីវភាពរស់នៅ និងសេដ្ឋកិច្ចវប្បធម៌របស់អ្នកសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។

គោលបំណង

  • លើកកម្ពស់ការយល់ដឹងរបស់សមណនិស្សិត-និស្សិត ឱ្យកាន់តែទូលំទូលាយ ស្តីពីសារៈសំខាន់នៃការសិក្សាទ្រឹស្តីទស្សនវិជ្ជាបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលជាមូលដ្ឋានគ្រឹះចម្បងនៃឯកទេសសិក្សាផ្សេងៗទៀត ក្នុងវិស័យវិទ្យាសាស្រ្តសង្គម
  • ពង្រឹងសមត្ថភាពជំនាញរបស់សមណនិស្សិត-និស្សិត ស្របទៅនឹងតម្រូវការ      ទីផ្សារ និងការអភិវឌ្ឍសង្គម ឈរលើមូលដ្ឋានចម្បងៗ នៃការបណ្តុះបណ្តាល រួមមាន៖     បញ្ញាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយសង្គតិភាព
  • រួមចំណែកលើកកម្ពស់គោលការណ៍អភិបាលកិច្ចគ្រប់គ្រង គុណវុឌ្ឍិសិក្សា និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ដោយឈរលើមូលដ្ឋាននៃការអប់រំសម្រាប់ទាំងអស់គ្នា និងការអប់រំពេញមួយជីវិត ប្រកបដោយចីរភាព
  • ពង្រឹងសមត្ថភាពសិក្សា និងជំនាញរបស់សមណនិស្សិត-និស្សិត តាមរយៈការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ ព័ត៌មានវិទ្យា សារគមនាគមន៍ (ICT) និងជំនាញទំនាក់ទំនងអន្តរបុគ្គល ស្របតាមកាលៈទេសៈ និងវឌ្ឍនភាពសង្គម
  • លើកកម្ពស់មនសិការ ស្មារតី និងទំនួលខុសត្រូវ របស់សមណនិស្សិត-និស្សិត ក្នុងន័យអភិរក្ស និងថែរក្សាអត្តសញ្ញាណ វប្បធម៌ ប្រពៃណី សាសនា និងជាតិ ឱ្យបានថ្កុំថ្កើង និងគង់វង្ស។

 

មុខវិជ្ជាតាមឆ្នាំនីមួយៗរួមមាន៖

ឆ្នាំមូលដ្ឋាន មុខវិជ្ជា លេខកូដ ម៉ោង ក្រេឌីត
ឆមាសទី១ សេចក្តីផ្តើមនីតិ

GI.F.Law.InL

៤៥
ទស្សនវិជ្ជា

GI.F.Law.Phi

៤៥
ចិត្តវិទ្យា

GI.F.Law.Psy

៤៥
អង់គ្លេស ១

GI.F.Law.Eng

៤៥
គណិតវិទ្យា

GI.F.Law.Math

៤៥
សិក្ខាសាលា

 

១៥
ឆមាសទី១ ២៤០ ១៦
ឆមាសទី២ ការសិក្សាបរិស្ថាន

GI.F.Law.Env

៤៥
រដ្ឋបាលសាធារណៈ

GI.F.Law.PAd

៤៥
អង់គ្លេស ២

GI.F.Law.Eng

៤៥
ប្រវត្តិសាស្រ្តខ្មែរ

GI.F.Law.KH

៤៥
ប្រវត្តិស្ថាប័នខ្មែរ

GI.F.Law.KHI

៤៥
សិក្ខាសាលា

 

១៥
ឆមាសទី២ ២៤០ ១៦
សរុប ៤៨០ ៣២

ឆ្នាំទី២: ឆមាសទី១

ល.រ

មុខវិជ្ជា

លេខកូដ

ម៉ោង

ក្រេឌីត

នីតិរដ្ឋបាលទូទៅ

GI.Law.GAL

៤៥
នីតិរដ្ឋប្បវេណី

GI.Law.CiL

៤៥
នីតិព្រហ្មទណ្ឌទូទៅ

GI.Law.CrL

៤៥
នីតិរដ្ឋធម្មនុញ្

GI.Law.CoL

៤៥
វិធីសាស្ត្រគតិយុត្ត

GI.Law.Le

៤៥
នីតិកិច្ចសន្យា

GI.Law.ConL

៤៥
សិក្ខាសាលា

 

១៥
សរុប   ២៨៥ ១៩
ឆ្នាំទី២: ឆមាសទី២
បច្ចេកស័ព្ទភាសាអង់គ្លេសផ្នែកច្បាប់

GI.Law.LeTe

៤៥
នីតិកាតព្វកិច្ច

GI.Law.ObL

៤៥
ស្ថាប័នយុត្តាធិការ

GI.Law.JuIns

៤៥
ប្រវត្តិគំនិតនយោបាយ

GI.Law.HPC

៤៥
ប្រវត្តិទំនាក់ទំនងអន្តរជាតិនិងស្ថាប័នអន្តរជាតិ

GI.Law.HIRII

៤៥
នីតិកិច្ចសន្យាពិសេស

GI.Law.SconL

៤៥
សិក្ខាសាលា

 

១៥
សរុប ២៨៥ ១៩

ឆ្នាំទី៣: ឆមាសទី១

ល.រ

មុខវិជ្ជា

លេខកូដ

ម៉ោង

ក្រេឌីត

នីតិអន្តរជាតិសាធារណៈ

GI.Law.PuLL

៤៥
នីតិពាណិជ្ជកម្ម​

GI.Law.ComL

៤៥
នីតិសិទ្ធមនុស្ស

GI.Law.HuRL

៤៥
នីតិព្រហ្មទណ្ឌពិសេស

GI.Law.SCrL

៤៥
នីតិការងារនិងនិរភ័យសង្គម

GI.Law.LaLSSL

៤៥
នីតិធនាគារ

GI.Law.BaL

៤៥
សិក្ខាសាលា

 

១៥
សរុប   ២៨៥ ១៩
ឆ្នាំទី៣: ឆមាសទី២
1 នីតិភូមិបាល

GI.Law.LaL

៤៥
2 នីតិសារពើពន្ធ

GI.Law.FTL

៤៥
3 នីតិវិធីព្រហ្មទណ្ឌ

GI.Law.CrPrL

៤៥
4 នីតិក្រុមហ៊ុន

GI.Law.CoL

៤៥
5 នីតិបេតិកភណ្ឌគ្រួសារ

GI.Law.FaSL

៤៥
6 នីតិមុខងារសាធារណៈ

GI.Law.PuFL

៤៥
7 សិក្ខាសាលា

 

១៥
សរុប  ២៨៥ ១៩

ឆ្នាំទី៤: ឆមាសទី១

ល.រ

មុខវិជ្ជា

លេខកូដ

ម៉ោង

ក្រេឌីត

វិធីសាស្ត្រស្រាវជ្រាវ

GI.Law.ReMe

៤៥
ប្រព័ន្ធនីតិអាស៊ាន

GI.Law.AsLS

៤៥
នីតិវិធីរដ្ឋប្បវេណី

GI.Law.CiPrL

៤៥
នីតិនគរូបនីយកម្មនិងសំណង់

GI.Law.UrCL

៤៥
នីតិកម្មសិទ្ធិបញ្ញា

GI.Law.InPL

៤៥
នីតិអន្តរជាតិឯកជន

GI.Law.PrLL

៤៥
សិក្ខាសាលា

 

១៥
សរុប   ២៨៥ ១៩
ឆ្នាំទី៤: ឆមាសទី២
នីតិអភិវឌ្ឍន៍

GI.Law.DeL

៤៥
នីតិវិនិយោគ

GI.Law.InL

៤៥
នីតិមូលបត្រ

GI.Law.SEL

៤៥
សារណា

 

១៨០ ១២
សរុប  ៣១៥ ២១

 

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២