ការិយាល័យ Post Date: 27 January , 2018


ដើម្បីដំណើរការការអប់រំឱ្យមានគុណភាព ព.ស.ស.ប.ប បានរៀបចំការិយាល័យចំនួន៨ ការិយាល័យទាំង៨នោះគឺៈ

១. ការិយាល័យរដ្ឋបាល និង បុគ្គលិក

២. ការិយាល័យបច្ចេកទេស និង ធានាគុណភាពសិក្សា 

៣. ការរិយាល័យផែនការ និង ហិរញ្ញកិច្ច

៤. ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

៥. ​ការិយាល័យសិក្សា និង កិច្ចការនិស្សិត

៦. ការិយាល័យស្រាវជ្រាវ និង ផ្សព្វផ្សាយ

៧. ការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការ

៨. បណ្ណាល័យ

តួនាទីរបស់ការិយាល័យនីមួយៗ

១.ការិយាល័យរដ្ឋបាល និងបុគ្គលិក

-ធានាប្រសិទ្ធភាព​​​​​​ សុវត្ថិភាព​ និងរក្សាការសម្ងាត់នៃដំណើរការរដ្ឋបាល

-គ្រប់គ្រងលើការធ្វើចរាចរលិខិតចេញចូលគ្រប់ប្រភេទ

-គ្រប់គ្រងរក្សាត្រា​ និងបោះត្រាលើលិខិតគ្រប់ប្រភេទ

-ទទួលបន្ទុកពិធីការ ការៀបចំប្រជុំ​សិក្ខាសាលា​​​ វេទិកា និងពិធីផ្សេងៗ

-ប្រមូលចងក្រងទិន្នន័យ ស្ថិតិ គ្រប់គ្រងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានា

-រៀបចំលិខិតបទដ្ឋានគ្រប់ប្រភេទ

-រៀបចំបណ្ណសម្គាល់មន្ត្រី បុគ្គលិក និងសាស្ត្រាចារ្យគ្រូបង្រៀន

-រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យក្នុងបរិវេណ ព.ស.ស.ប.ប.

-រៀបចំសម្រួលមធ្យោបាយ សម្រាប់បេសកកម្មរបស់ ព.ស.ស.ប.ប.

-រៀបចំលិខិតស្នើសុំតែងតាំង និងដំឡើងឋានន្តរស័ក្តិដល់មន្ត្រី និងបុគ្គលិក

-រៀបចំទុកដាក់ឯកសាររបស់ពុទ្ធិកសាកលវិទ្យាល័យ

-រៀបចំលិខិតរដ្ឋបាល និងលិខិតបញ្ជាក់នានាសម្រាប់មន្ត្រី និងបុគ្គលិក

-រៀបចំបណ្ណសម្គាល់បុគ្គលិកក្នុងពុទ្ធិកសាកលវិទ្យាល័យ

-គ្រប់គ្រងវត្តមានបុគ្គលិក

-ធ្វើកំណត់ហេតុ របាយការណ៍អង្គប្រជុំ របាយការណ៍តាមរបបកំណត់ និងរបាយការណ៍​ជំនាញពុទ្ធិកសាកលវិទ្យាល័យ

-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់របស់ពុទ្ធិកសាកលវិទ្យាល័យ 

២. ការិយាល័យបច្ចេកទេស និងធានាគុណភាពសិក្សា

-ធានាគុណភាពអប់រំរបស់ ព.ស.ស.ប.ប.

-ពិនិត្យ និងតាមដានដំណើរការបង្រៀន និងការសិក្សាប្រចាំថ្ងៃ

-ស្រង់វត្តមានរបស់សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិត

-រៀបចំកម្រងឯកសារវាយតម្លៃការបង្រៀនរបស់សាស្ត្រាចារ្យ/គ្រូបង្រៀនក្នុងឆមាសនីមួយៗ

-រៀបចំនីតិវិធី និងឯកសារសម្រាប់ដំណើរការវាយតម្លៃគ្រប់អង្គភាពក្រោមឱវាទរបស់ ព.ស.ស.ប.ប.

-ធ្វើទំនាក់ទំនងជាមួយនឹងស្ថាប័នវាយតម្លៃគុណភាពអប់រំ

-សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគុណភាពអប់រំ

-បញ្ជូនលទ្ធផលនៃការវាយតម្លៃដល់ថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច

-ធ្វើកំណត់ហេតុ និងរបាយការណ៍​​នៃអង្គប្រជុំក្នុងការវាយតម្លៃ

-បញ្ជូនរបាយការណ៍លទ្ធផលនៃការវាយតម្លៃ

-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ច​ដែល ព.ស.ស.ប.ប.ប្រគល់ជូន

៣.ការិយាល័យផែនការ និងហិរញ្ញកិច្ច

-រៀបចំបង្កើតផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការថវិការប្រចាំឆ្នាំរបស់ ព.ស.ស.ប.ប.

-សហការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ សិក្ខាសាលា សន្និសីទនានា

-រៀបចំចុះបញ្ជីសារពើភណ្ឌ គ្រប់គ្រង និងថែទាំចលនទ្រព្យ អចលនទ្រព្យរ​បស់ ព.ស.ស.ប.ប.

-វិភាគ និងកសាងផែនការហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សរបស់ ព.ស.ស.ប.ប.

-គ្រប់គ្រង និងចាត់ចែងចំណូល ចំណាយថវិការរបស់ ព.ស.ស.ប.ប. ឲ្យស្របតាមច្បាប់ហិរញ្ញវត្ថុ

-រៀបចំប្រាក់ម៉ោងប្រចាំខែ ឆមាស ថវិការប្រឡង សារណា​ កម្មសិក្សា និងលើកគម្រោងស្នើសុំថវិកា​​​​ ទៅក្រសួង

-ធ្វើរបាយការណ៍បូកសរុបចំណូលចំណាយថវិការបស់ ព.ស.ស.ប.ប.ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ

-បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ពុទ្ធិកសាកលវិទ្យាល័យ និងលើកទិសដៅ​សម្រាប់អនុវត្តឆ្នាំបន្ត

-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-អនុវត្តភារកិច្ចមួយចំនួនទៀត ដែលពុទ្ធិកសាកលវិទ្យាល័យប្រគល់ជូន 

៤.ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

-ចូលរួមរៀបចំផែនការយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍ និងគម្រោងថវិការបស់ព.ស.ស.ប.ប.

-រៀបចំផែនការសកម្មភាពប្រចាំឆ្នាំ

-រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា

-គ្រប់គ្រង និងអនុវត្តកម្មវិធីសិក្សា

-ទំនាក់ទំនងផ្ទាល់ជាមួយនឹងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំយុវជន និងកីឡា

-ចូលរួមក្នុងការជ្រើសរើសសាស្ត្រាចារ្យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

-រៀបចំកាលវិភាគ និងបែងចែកម៉ោងបង្រៀនសម្រាប់សាស្រ្តាចារ្យ

-គ្រប់គ្រងស្ថិតិសមណនិស្សិត-និស្សិត

-រៀបចំ និងស្នើសុំបោះពុម្ពវិញ្ញាបនត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

-រៀបចំការប្រឡងដំណាច់ឆមាស និងប្រឡងសង្រ្គោះបូកសរុបលទ្ធផលប្រឡង និងប្រកាសលទ្ធផល

-ទំនាក់ទំនង និងដោះស្រាយបញ្ហាសាស្រ្តាចារ្យជាមួយសមណនិស្សិត-និស្សិត

-រៀបចំលិខិតបញ្ជាក់ការសិក្សាបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

-សហការគ្រប់គ្រងការងារពាក់ព័ន្ធនឹងកិច្ចការថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាមួយទីតាំងគោល

-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន

៥.ការិយាល័យសិក្សា និងកិច្ចការនិស្សិត

-គ្រប់គ្រងស្ថិតិសមណនិស្សិត-និស្សិតរបស់ ព.ស.ស.ប.ប.

-រៀបចំលិខិតបញ្ជាក់ការសិក្សា ព្រឹត្តិបត្រពិន្ទុ សញ្ញាបត្របណ្តោះអាសន្ន និងសញ្ញាបត្រជូនសមណនិស្សិត-និស្សិត

-គ្រប់គ្រង និងរក្សាសំណុំឯកសារព្យួរការសិក្សា ផ្ទេរការសិក្សា និងបោះបង់ការសិក្សារបស់សមណនិស្សិត-និស្សិត

-ទំនាក់ទំនងរាល់កិច្ចការសមណនិស្សិត-និស្សិតជាមួយពុទ្ធិកមហាវិទ្យាល័យ និងទីតាំងគោល

-គ្រប់គ្រង ថែទាំបន្ទប់ពិសោធន៍ សាលសហសិក្សា សាលសមាធិ

-ធ្វើបណ្ណសម្គាល់សមណនិស្សិត-និស្សិត

-រៀបចំការប្រឡងពាក់កណ្តាលឆមាស ប្រឡងឆមាស ប្រឡងសង្រ្គោះ បុកសរុបលទ្ធផលប្រឡង​លទ្ធផលសារណា និងប្រកាសលទ្ធផល

-សហការជាមួយការិយាល័យ និងពុទ្ធិកមហាវិទ្យាល័យ ព្រមទាំងទីតាំងគោល

-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន

៦.ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍

-លើកគម្រោងស្រាវជ្រាវលើវិស័យដែល ព.ស.ស.ប.ប. បណ្តុះបណ្តាល និងវិស័យពាក់ព័ន្ធ

-សហការជាមួយពុទ្ធិកមហាវិទ្យាល័យ និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់សកម្មភាពស្រាវជ្រាវ

-ស្រាវជ្រាវរកវិធីសាស្រ្ត និងរបកគំហើញថ្មីៗដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលឲ្យមានគុណភាព

-ចងក្រង និងបោះពុម្ពផ្សាយនូវឯកសារស្នាដៃសំខាន់ៗ និងទស្សនាវដ្តី ព្រឹត្តិបត្ររបស់ ព.ស.ស.ប.ប.

-រៀបចំសិក្ខាសាលាបាឋកថាសន្និសីទ

-រៀបចំគម្រោង និងជំរុញលើកទឹកចិត្តដល់ការស្រាវជ្រាវរបស់សមណនិស្សិត-និស្សិត

-គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់ ព.ស.ស.ប.ប.

-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន

៧. ការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការ

-ធ្វើទំនាក់ទំនងជាមួយ ក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សាជាតិ-អន្តរជាតិដើម្បីស្វែងរកអាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា សម្រាប់មន្រ្តី សាស្រ្តាចារ្យ/គ្រូបង្រៀន សមណនិស្សិត-និស្សិត

-សហប្រតិបត្តិការជាមួយ ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សា អង្គការ សមាគម សប្បុរសជនដើម្បីជាដៃគូ និងការឧបត្ថម្ភគាំទ្រ

-ជួយសម្រួលលិខិតបទដ្ឋានគតិយុត្តិ និងបដិសណ្ឋារកិច្ចដល់ថ្នាក់ដឹកនាំ ព.ស.ស.ប.ប. និងភាគីជាដៃគូ

-រៀបចំ ចងក្រង និងទុកដាក់ឯកសារពាក់ព័ន្ធវិស័យរបស់ខ្លួន

-ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន

៨.បណ្ណាល័យ

-រៀបចំគ្រប់គ្រងបណ្ណាល័យនិងឯកសារគ្រប់ប្រភេទតម្កល់ទុកក្នុងបណ្ណាល័យ

-គ្រប់គ្រងរក្សាសៀវភៅគោលនិងឯកសារយោងនៃឆ្នាំសិក្សាទាំងអស់

-ធ្វើទំនាក់ទំនងនិងទទួលជំនួយជាសៀវភៅនិងឯកសារពីសប្បុរសជននិងស្ថានប័នផ្សេងៗសម្រាប់បណ្ណាល័យ

-សហការជាមួយអង្គការ ស្ថាប័នជាតិ-អន្តរជាតិ ដើម្បីប្រមូលផ្តុំឯកសារគ្រប់ប្រភេទ

-ប្រមូលចងក្រងឯកសារកម្រដើម្បីបោះពុម្ពតម្កល់ក្នុងបណ្ណាល័យ

-រៀបចំចុះលេខកូដធ្វើចំណាត់ថ្នាក់សៀវភៅឯកសារ (សំណេរ សំឡេង រូបភាព) តាមវិស័យមួយៗ

-បម្រើសេវាបណ្ណាល័យដល់សាស្រ្តាចារ្យ/គ្រូបង្រៀន សមណនិស្សិត-និស្សិត និងសាធារណជន

-រៀបចំបណ្ណសមាជិក និងគ្រប់គ្រងបញ្ជីអ្នកចូលអាននិងស្រាវជ្រាវ

-ចុះបញ្ជី​ និងគ្រប់គ្រងសម្ភារៈរូបវន្ត និងឧបករណ៍ជំនួយដល់ការសិក្សាស្រាវជ្រាវ ធ្វើរបាយការណ៍ជំនាញជូន ព.ស.ស.ប.ប.

-ទទួលបន្ទុកអនុវត្តរាល់ភារកិច្ចដែល ព.ស.ស.ប.ប.ប្រគល់ជូន

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២