មូលនិធិបញ្ញា Post Date: 02 September , 2020


មូលនិធិបញ្ញាត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដោយលោកគ្រូ Matt Robert Brain ហៅលោកគ្រូ Bob ។ មូលនិធិនេះ គឺជាផ្នែកមួយនៃមូលនិធិសម្តេចព្រះមហាឃោសានន្ទ ដែលផ្តោតលើការ ជួយឧបត្ថម្ភដល់សកម្មភាពដូចខាងក្រោម៖

- ការរៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗ

- អាហារូបករណ៍សមណនិស្សិត និស្សិតឆ្នើម

- លើកទឹកចិត្តបុគ្គលិកធ្វើការងារបានល្អ

- លើកទឹកចិត្តគ្រូបង្រៀនដែលបង្រៀនបានល្អ

- គម្រោងអប់រំផ្សេងៗដែលបង្កើតឡើងដោយ ព.ស.ស.ប.ប និង សមណនិស្សិត និស្សិត

- ជួយដល់សមណនិស្សិត និស្សិតដែលជាប់អារូបករណ៍ទៅសិក្សានៅបរទេស

- វគ្គហ្វឹកហ្វឺនសមត្ថភាពបុគ្គលិក ព.ស.ស.ប.ប

- កម្មវិធីវិបស្សនាបិទវគ្គសិក្សាប្រចាំឆ្នាំ

- ការអញ្ជើញវាគ្មិនមកធ្វើបាឋកថា

- ការបោះពុម្ពសៀវភៅសិក្សា

- ឧបត្ថម្ភដល់អង្គការផ្សេងៗដែលមានសកម្មភាពផ្នែកអប់រំទាំងផ្នែកចំណេះដឹង និង ស្មារតី

- ការធ្វើដំណើរចូលរួមកម្មវិធីសក្ខាសាលា ឬ កម្មវិធីបណ្តុះបណ្តាលផ្សេងៗ

ក្នុងរយៈពេលប្រមាណ៥ឆ្នាំ មកនេះ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចាត់ចែងមូលនិធិបញ្ញានេះ តាមសកម្មភាពខាងលើដោយផ្ទាល់ និង ដោយប្រយោលតាមរយៈការអនុវត្តផ្ទាល់ និង ការផ្តល់ជំនួយដល់អង្គការ ឬ ស្ថាប័នផ្សេង។

រូបភាពពិភាក្សាបង្កើតមូលនិធិ

សកម្មភាពថ្នាក់ដឹកនាំសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ពិភាក្សាបង្កើតមូលនិធិបញ្ញា ជាមួយលោកគ្រូបប់


ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិតឆ្នើម

ការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និស្សិតឆ្នើម ដែលបាននិទ្ទេសល្អប្រចាំឆ្នាំ


ឧបត្ថម្ភអង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា

មូលនិធិបញ្ញារបស់សម្តេចព្រះមហាឃោសានន្ទនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងបានចូលរូមបរិច្ចាគថវិកាដល់អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជាសម្រាប់កម្មវិធីអប់រំផ្សេងៗ។


Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៤ គ.ស.២០២១