ទស្សនវិស័យ បេសសកកម្ម និង គោលដៅ Post Date: 09 June , 2020


ដើម្បីឱ្យសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង មានដំណើរការប្រកបដោយភាពច្បាស់លាស់ ធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាព សាខាបានកំណត់នូវទស្សនវិស័យ បេសកម្ម និង គោលដៅដូចខាងក្រោមៈ

១.ទស្សនវិស័យ

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង នឹងក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះពុទ្ធសាសនា ឈានមុខគេក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងចំណេះដឹង ចំណេះធ្វើក្នុងតំបន់ប្រកបដោយសមត្ថភាព គុណភាព និង គុណធម៌។

២.បេសកកម្ម

សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពគ្រប់គ្រង សមត្ថភាពសាស្រ្តចារ្យ កំណែទម្រង់កម្មវិធីសិក្សា ការអនុវត្តវិន័យក្នុងការសិក្សា និង ទស្សនកិច្ចសិក្សា ជាពិសេសពង្រឹងសមត្ថភាពចំណេះដឹងទូទៅ ទាំងពុទ្ធចក្រនិងអាណាចក្រ ដើម្បីឆ្លើយតបទៅនឹងកាលាននុវត្តភាពទីផ្សារការងារបច្ចុប្បន្ន និង ការអភិវឌ្ឍរបស់សង្គម។

៣.គោលដៅ

-បង្កើតផែនការជាក់លាក់ ដើម្បីស្រូបយកសមណនិស្សិត និស្សិត សមស្របតាមសមត្ថភាព លទ្ធភាព នៃធនធានបុគ្គលិកសិក្សា ធនធានហិរញ្ញវត្ថុ និង សម្ភាររូបវន្ត ។

-ចម្លងសមណនិស្សិត និស្សិត តាមរយៈការសិក្សា ប្រកបដោយជោគជ័យជាមួយចំណេះដឹង ចំណេះធ្វើ សីលធម៌ និង គុណធម៌ ក្នុងឯកទេសរបស់ខ្លួន ។

-លើកកម្ពស់គុណភាពអប់រំ ស្របតាមទិសដៅរបស់គណកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២