ឯកទេសៈ អក្សរសាស្រ្តខ្មែរ Post Date: 18 May , 2020


អក្សរសាស្រ្តខ្មែរ ជាមុខវិជ្ជាដ៏សំខាន់មួយសម្រាប់កុលបុត្រខ្មែរសិក្សារៀនសូត្រ ជាពិសេសផ្នែកពុទ្ធិកសិក្សា ដែលតាំងពីបុរាណកាលមកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ការថែរក្សា និង ការបណ្តុះមនសិការដល់កូនខ្មែរគ្រប់ជំនាន់ឱ្យមានការស្រឡាញ់អក្សរសាស្រ្តជាតិ និង រួមគ្នាថែរក្សារហូតទៅ។ ការសិក្សាអក្សរសាស្រ្តខ្មែរ នឹងធ្វើឱ្យយើងក្លាយទៅគ្រូបង្រៀន/សាស្រ្តាចារ្យ អ្នកនិពន្ធ អ្នកសារព័ត៌មាន បណ្ណាធិការ និពន្ធនាយក អ្នកបណ្តុះបណ្តាល បុគ្គលិកផ្នែកកម្មវិធីអប់រំ ជំនួយការសាលារៀន/ថ្នាក់រៀន អ្នកត្រួតពិនិត្យ និងកែសម្រួល អ្នកគ្រប់គ្រងផ្នែកបោះពុម្ពផ្សាយ និងបណ្ណសារ បុគ្គលិកទំនាក់ទំនង គណៈកម្មការផ្នែកភាសាជាតិ អ្នកស្រាវជ្រាវផ្នេកអក្សរសាស្រ្តជាតិ និង ការងារផ្សេងទៀត។

វគ្គសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះនឹងរៀបចំតាមប្រព័ន្ធក្រេឌីត។ មុខវិជ្ជាចម្បងនិងមុខវិជ្ជាជ្រើសរើសនីមួយៗទទួលបាន ៣ក្រេឌីត។

    -មុខវិជ្ជាចម្បង មាន ១៨ ក្រេឌីត
    -មុខវិជ្ជាជ្រើសរើស មាន ២៤ ក្រេឌីត
    -និក្ខេបបទ មាន១២ ក្រេឌីត
    -សរុបទាំងអស់ មាន៥៤ ក្រេឌីត។

មុខវិជ្ជាសិក្សា

ល.រ

លេខកូដ

មុខវិជ្ជា

ផ្សេងៗ

០១ GLT701 ទ្រឹស្ដីអក្សរសិល្បិ៍ទូទៅ
០២ GEL702 ភាសាវិទ្យាទូទៅ
០៣ PHL703 ទស្សនវិជ្ជាអក្សរសិល្បិ៍
០៤ POL704 អក្សរសិល្បិ៍ប្រជាប្រិយ
០៥ MOL705 អក្សរសិល្បិ៍សម័យទំនើប
០៦ PAL706 អក្សរសាស្រ្ដបាលី
០៧ BUL707 អក្សរសិល្បិ៍ពុទ្ធនិយម
០៨ PLA708 ទស្សនវិជ្ជាភាសា
០៩ WEL709 អក្សរសិល្បិ៍បស្ចឹមប្រទេស
១០ LWM710 វិធីសាស្រ្ដតែងនិពន្ធអក្សរសិល្បិ៍
១១ ASL711 អក្សរសិល្បិ៍អាស៊ី
១២ LIF712 អម្បូរភាសា
១៣ COL713 អក្សរសិល្បិ៍ប្រៀបធៀប
១៤ PLV714 នានាភាពនៃអក្សរសិល្បិ៍ប្រជាប្រិយ
១៥ RMT715 វិធីសាស្រ្ដសា្រវជ្រាវនិងសរសេរនិក្ខេបបទ
១៦ Thesis សរសេរសារណា ឬ និក្ខេបបទ

*កំណត់សម្គាល់៖ ឯកទេស អក្សរសាស្រ្តខ្មែរ មានលេខកូដពីលេខ 701 ដល់ 750

Secure រក្សាសិទ្ធិ© គ្រប់យ៉ាងដោយ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព.ស.២៥៦៦ គ.ស.២០២២